សៀវភៅមគ្គុទេសសម្រាប់ហ្មដំរី និងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលដំរី
No hay miniatura disponible
Fecha
Título de la revista
ISSN de la revista
Título del volumen
Editor
Kulen Elephant Forest ;
Resumen
Descripción
សៀវភៅនេះត្រូវបានចេញផ្សាយជាលើកដំបូងដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ជាភាសាអង់គ្លេស គឺជាសេចក្តីណែនាំអំពីការថែរក្សាសត្វដំរីសម្រាប់ហ្មដំរី និងអ្នកគ្រប់គ្រងជំរុំដំរី។ ការបកប្រែជាភាសាខ្មែរនេះត្រូវបានរៀបចំឡើងដោយមូលនិធិដំរីព្រៃគូលែន (Kulen Elephant Forest)។ ក្នុងករណីមានកំហុសឆ្គង សូមយោងទៅច្បាប់ដើមជាភាសាអង់គ្លេស ប្រសិនបើត្រូវការផ្ទៀងផ្ទាត់។
ជូនចំពោះអ្នកអានសៀវភៅនេះជាភាសាខ្មែរ
សព្វថ្ងៃនេះ ការអភិរក្សសត្វដំរីនៅកម្ពុជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ អាទិភាពនៃការអភិរក្ស គឺជាការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់សត្វដំរី។ សេចក្តីត្រូវការជាក់ស្តែង គឺការបកប្រែសៀវភៅណែនាំអំពីការថែរក្សាដំរីនេះ ដើម្បីជួយដល់ហ្មដំរីនៅប្រទេសកម្ពុជា ដោយកំណត់លក្ខណៈវិទ្យាសាស្ត្រ / ពិសោធន៍ និងបានអនុម័តលើគោលការណ៍សម្រាប់សុខុមាលភាពរបស់សត្វដំរី។
យ៉ាងហោចណាស់សៀវភៅនេះ គឺជាមូលដ្ឋានគ្រឹះដ៏ប្រសើរសម្រាប់ការថែទាំ និងសុខុមាលភាពរបស់សត្វដំរីកម្រិតមធ្យម។ អត្ថបទក្នុងសៀវភៅនេះបានពន្យល់យ៉ាងច្រើនចំពោះបញ្ហាទូទៅ និងការយល់ដឹងដ៏ទូលំទូលាយលើសត្វដំរី ដែលហ្មដំរីតែងជួបប្រទះជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ យើងសង្ឃឹមថាសៀវភៅនេះនឹងអាចជួយធ្វើឲ្យប្រសើរឡើងនូវល័ក្ខខ័ណ្ឌជីវិតរបស់សត្វដំរីនៅកម្ពុជា ដូចដែលគេធ្លាប់បានធ្វើរួចមកហើយនៅប្រទេសថៃ ហើយកម្ពុជាអាចនឹងធ្វើលើសពីនេះទៀតបាន។
យើងចង់អោយហ្មដំរីមានមោទនភាពចំពោះការងាររបស់ពួកគេ ហើយចាត់ទុកវាជាអាជីពមួយដែលគួរឲ្យមានមោទនភាព។ នៅក្នុងប្រទេសកម្ពុជាមានតែពួកគេទេ ដែលបានថែរក្សាចំណេះដឹងតៗគ្នាទាំងនេះ តាំងពីរាប់សតវត្សរ៍មកហើយ។ យើងសង្ឃឹមថាការបកប្រែឯកសារនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការឆ្ពោះទៅរកការអភិរក្សដំរីអាស៊ីនៅកម្ពុជា ប្រកបដោយជោគជ័យ និងធ្វើឲ្យការងាររបស់ហ្មដំរីកាន់តែមានភាពល្អប្រសើរឡើង។
