ការយល់ព្រមដោយពេញចិត្ត ដោយបានប្រាប់ឱ្យដឹងជាមុន និងទទួលបានព័ត៌មានពេញលេញ (ការយល់ព្រមជាមុន)

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ការធ្វើឱ្យប្រសើរនូវអភិបាលកិច្ចនៃសិទ្ធិកាន់កាប់ គឺជាកម្មវត្ថុនៃគោលការណ៍ណែនាំស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើសិទ្ធិកាន់កាប់ដីធ្លី ជលផល និងព្រៃឈើក្នុងបរិបទនៃសន្តិសុខស្បៀងជាតិ (ឬហៅថាគោលការណ៍ណែនាំ) ដែលដើរតួជាឯកសារយោង និងដាក់ចេញនូវគោលការណ៍ និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការអនុវត្តប្រកបដោយទំនួលខុសត្រូវ។ គោលការណ៍ណែនាំ ចែងថាការវិនិយោគដែលមានទំនួលខុសត្រូវមិនបង្កអន្តរាយ ការពារពីការដកហូតសិទ្ធិកាន់កាប់ស្របច្បាប់ និងការខូចខាតដល់បរិស្ថានព្រមទាំងការគោរពសិទ្ធិមនុស្ស។ ការណែនាំបច្ចេកទេសស្តីពីការគោរពការយល់ព្រមដោយពេញចិត្ ដោយប្រាប់ឱ្យដឹងជាមុន និងទទួលបានព័ត៌មានពេញលេញ ("ការយល់ព្រមជាមុន") (FPIC) ដាក់ចេញនូវសកម្មភាពជាក់ស្តែងសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីគោរព និងការពារ FPIC និងសម្រាប់អង្គការសង្គមស៊ីវិល អ្នកប្រើប្រាស់ដីធ្លី និងវិនិយោគិនឯកជននៅទូទាំងពិភពលោកដើម្បីអនុវត្តតាមប្រកបដោយការទទួលខុសត្រូវរបស់ពួកគេទាក់ទងនឹងFPIC ដូចដែលបានបានសម្រេចនៅក្នុង “គោលការណ៍ណែនាំ”។

Palabras clave

Citación