ការធានាសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លីក្នុងបរិបទនៃការវិនិយោគកសិកម្ម

No hay miniatura disponible

Fecha

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

សៀវភៅណែនាំនេះ គាំទ្រដល់គោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចនៃសិទ្ធិកាន់កាប់ដីធ្លី ជលផល និងព្រៃឈើប្រកបដោយការទទួលខុសត្រូវក្នុងបរិបទសន្តិសុខស្បៀងជាតិ ក្នុងការផ្តល់នូវសេចក្តីណែនាំបច្ចេកទេសអំពីវិធីនៃការកៀគរ ការវិនិយោគនៅក្នុងវិស័យកសិកម្មដែលអាចរួមចំណែកការពារសិទ្ធិកាន់កាប់ និងសម្រេចបាននូវកម្មវត្ថុទាំងឡាយនៃការអភិវឌ្ឍទូទៅ។ គោលដៅនៃសៀវភៅណែនាំនេះ គឺដើម្បីផ្តល់នូវការណែនាំបន្ថែមដល់អជ្ញាធររដ្ឋាភិបាលក្នុងការចូលរួមក្នុងការលើកកម្ពស់ អនុម័ត និងពិនិត្យតាមដានរាល់សកម្មភាពនៅគ្រប់ដំណាក់កាលទាំងអស់នៃវដ្តនៃការវិនិយោគ។ សៀវភៅណែនាំនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភទាក់ទងនឹងការទិញដីទ្រង់ទ្រាយធំនិងតម្រូវការក្នុងការបង្កើនការវិនិយោគលើវិស័យកសិកម្ម។ សៀវភៅណែនាំនេះ ក៏គាំទ្រផងដែរនូវការអនុវត្តគោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចនៃសិទ្ធិកាន់កាប់ដីធ្លី ជលផលនិងព្រៃឈើក្នុងបរិបទនៃសន្តិសុខស្បៀងជាតិប្រកបដោយការទទួលខុសត្រូវនៅថ្នាក់ជាតិ ដោយផ្តល់នូវការណែនាំបច្ចេកទេសស្តីពីការការពារសិទ្ធិនៅក្នុងបរិបទនៃការវិនិយោគកសិម្ម ព្រមទាំងដីធ្លី។ សៀវភៅណែនាំនេះ ក៏មានគោលបំណងផ្តល់នូវការណែនាំបន្ថែមដល់អាជ្ញាធររដ្ឋាភិបាលក្នុងការចូលរួម ការលើកកម្ពស់ អនុម័ត និងពិនិត្យតាមដាននូវរាល់សកម្មភាពនៅក្នុងដំណាក់កាលទាំងអស់ក្នុងវដ្តនៃការវិនិយោគ។ សៀវភៅណែនាំនេះ ក៏ជាឯកសារយោងសម្រាប់ការអនុវត្តគោលការណ៍នៃការទទួលខុសត្រូវក្នុងការវិនិយោគលើប្រព័ន្ធកសិកម្មនិងប្រព័ន្ធស្បៀងដែលគាំទ្រដោយគណៈកម្មាធិការស្តីពីសន្តិសុខស្បៀងពិភពលោក (CFS) នៅក្នុងខែតុលាឆ្នាំ ២០១៤ (CFS, ២០១៤) ។

Palabras clave

Citación