ព្រះរាជាណាចក្រកម្ពុជា ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ២០១៩ - ២០២៣

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស (ហៅកាត់ជាភាសាអង់គ្លេសថា CPF) កំណត់នូវអាទិភាពចំនួន ៣ ដើម្បីជាការតម្រង់ទិសដល់កិច្ចសហការ និងការគាំទ្ររបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដល់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ឧត្តមានុវត្តន៍អន្តរជាតិ និងបទដ្ឋានសកលដែលមានលក្ខណៈច្នៃប្រឌិតថ្មី តាមរយៈការផ្ដល់ការគាំទ្រជាជំនាញឯកទេសនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ក្នុងរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣៖ ១. បង្កើនផលិតភាព ការធ្វើពិពិធកម្ម និងពាណិជ្ជភាវូបនីយកម្មកសិកម្ម និងប្រព័ន្ធស្បៀងដែលយកចិត្តទុកដាក់ចំពោះសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ២. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយសមធម៌ និងចីរភាព និងការបង្កើនសមត្ថភាពពិនិត្យតាមដាន និងរាយការណ៍ពីសកម្មភាពអាកាសធាតុ។ ៣. កាត់បន្ថយភាពងាយរងគ្រោះ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិដែលកើតមាននៅថ្នាក់ជាតិ កម្រិតសហគមន៍ និងកម្រិតគ្រួសារ។

Palabras clave

Citación