ការពង្រឹង អភិបាលកិច្ចលើសិទ្ធិកាន់កាប់ព្រៃឈើ – សៀវភៅណែនាំដែលផ្អែកលើការអនុវត្តជាក់ស្តែង

No hay miniatura disponible

Fecha

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ព្រៃឈើជួយឱ្យយើងអាចដកដង្ហើម និងផ្តល់ឱ្យយើងនូវលំនៅឋាន អាហារ និងថាមពល។ លើសពីនេះទៅទៀត សុខុមាលភាពមនុស្ស និងសុខភាពនៃភពផែនដីទាំងមូលពឹងផ្អែកទៅលើរបៀបដែលយើងដាំដុះ និងថែរក្សាព្រៃឈើផងដែរ។ ដូច្នេះ “អភិបាលកិច្ចព្រៃឈើ” ឬអ្នកដែលត្រូវបានអនុញ្ញាតិអោយធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងព្រៃឈើ ថាជាអ្វី និងដោយរបៀបណានោះគឺអ្នកដែលកំណត់សេចក្តីរស់រានមានជីវិត ឬស្លាប់របស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ហើយវាពាក់ព័ន្ធយ៉ាងខ្លាំងជាមួយយើងទាំងអស់គ្នា។ ប៉ុន្តែ ការសម្រេចចិត្តអំពីព្រៃឈើ និងដើមឈើ តែងតែស្ថិតក្នុងដៃមនុស្សមិនចំគោលដៅ ហើយជានិច្ចកាលការចាត់ចែងនេះមិនទាន់បានត្រឹមត្រូវនៅឡើយ។ ភាគច្រើនគឺត្រូវតែពឹងផ្អែកលើ“សិទ្ធិកាន់កាប់” សំដៅលើអ្នកដែលគ្រប់គ្រងព្រៃឈើ និងដើមឈើដោយខ្លួនពួកគេផ្ទាល់។ ម្ចាស់ទាំងនោះ អាចជាអ្នកដែលត្រូវការព្រៃឈើ ហើយក៏ជាអ្នកដែលមើលថែរក្សាព្រៃឈើ ហើយក៏អាចជាអ្នកដែលបំផ្លាញព្រៃដោយមិនគិតពីសុខុមាលភាពរបស់អ្នកដទៃផងដែរ។ និយាយជារួម នេះសំដៅទៅលើអំណាច។ សៀវភៅមគ្គុទេសក៍ជាក់ស្តែងនេះ មានគោលបំណងជំរុញ និងផ្តល់កម្លាំងដល់អ្នកដែលចង់ព្យាយាមកែលម្អអ្វីៗដើម្បីឱ្យអំណាចត្រូវបានប្រើប្រាស់យ៉ាងសមស្របសម្រាប់ព្រៃឈើ។ វាក៏ពិពណ៌នាអំពីរបៀបដែលឧបករណ៍ជាក់ស្តែងទាំងនេះ អាចត្រូវបានប្រើប្រាស់ដើម្បីរៀបចំអភិបាលកិច្ចឱ្យបានកាន់តែប្រសើរឡើងនៃសិទ្ធិកាន់កាប់ព្រៃឈើ។ ប្រសិនបើអ្នកជាអ្នករៀបចំគោលនយោបាយរបស់រដ្ឋាភិបាល ឬវិស័យសាធារណៈផ្សេងទៀត វិស័យឯកជន ឬអ្នកសង្គមស៊ីវិលពាក់ព័ន្ធនឹងអភិបាលកិច្ចព្រៃឈើ និងការធ្វើកំណែទម្រង់សិទ្ធិកាន់កាប់ នោះសៀវភៅមគ្គុទេសក៍នេះ ត្រូវបានចងក្រងឡើងជាពិសេសសម្រាប់អ្នក។ ប៉ុន្តែយើងសង្ឃឹមថា អ្នកពាក់ព័ន្ធផ្សេងទៀត ក៏អាចប្រើប្រាស់វា ហើយវាក៏មានប្រយោជន៍ដល់អ្នកផងដែរ។ យើងលើកទឹកចិត្តដល់ការអានឱ្យបានទូលំទូលាយ ហើយក៏ទទួលស្គាល់ថាមនុស្សក្នុងស្ថានភាពខុសគ្នាមានទស្សនៈផ្សេងគ្នាលើបញ្ហានីមួយៗ ហើយត្រូវការវិធីសាស្រ្តផ្សេងៗគ្នាក្នុងការដោះស្រាយបញ្ហាទាំងនោះ។ អ្នកអាចឃើញថាការណែនាំនេះមានប្រយោជន៍នៅពេលអ្នកទទួលស្គាល់ថាអ្នកត្រូវការការផ្លាស់ប្តូរ ហើយអ្នកត្រូវការជំនួយដើម្បីសម្រេចនូវគោលបំណងនេះ។ នៅពេលការសម្រេចចិត្តអំពីព្រៃឈើ ត្រូវបានធ្វើឡើងដោយមនុស្សខុស នៅពេលដែលការសម្រេចចិត្តមិនបានល្អ នៅពេលមានការសង្ស័យលើដំណើរការនៃការសម្រេចចិត្ត ឬនៅពេលដែលមានការសម្រេចចិត្តដ៏ល្អមួយ ប៉ុន្តែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្ត នោះគឺជាពេលវេលាដែលសៀវភៅណែនាំនេះអាចមានប្រយោជន៍ខ្លាំងសម្រាប់អ្នក។ ផ្ទុយទៅវិញ អ្នកប្រហែលជាត្រូវការជំនួយក្នុងការស្វែងរកវិធីល្អបំផុតដើម្បីឆ្លើយតបទៅនឹងឱកាសវិជ្ជមានសម្រាប់ការកែទម្រង់គោលនយោបាយ ច្បាប់ និងស្ថាប័នផងដែរ។

Palabras clave

Citación