គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី

dc.coverageAsia
dc.creatorBremang, A.; Ho, H.P.J.; Conan, A.; Tang, H.; Oh, Y.; Pfeiffer, D.U.;
dc.date2023-10-12T12:22:44Z
dc.date2023-10-12T12:22:44Z
dc.date2023
dc.date2023-07-18T12:39:36.0000000Z
dc.date.accessioned2026-06-28T01:01:50Z
dc.descriptionជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) គឺជាជំងឺឆ្លងដ៏កាចសាហាវកើតលើជ្រូកក្នុងស្រុក និងព្រៃ គ្រប់ពូជ និងគ្រប់វ័យទាំងអស់ ជំងឺនេះគ្មានវ៉ាក់សាំង ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ។ ការរាតត្បាតរបស់ ASF ចូលទៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាកង្វល់ដ៏ធំមួយ ដោយសារតំបន់នេះគឺជាតំបន់ផលិតកម្មជ្រូកដ៏សំខាន់ ដែលផលិតជ្រូកជាង ៥៨ភាគរយនៅទូទាំងពិភពលោក (FAOSTAT)។ ដូច្នេះ ក្តីបារម្ភកំពុងកើនឡើងសម្រាប់ផលប៉ះពាល់របស់វាទៅលើសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដោយសារមេរោគកំពុងរីករាលដាលទៅកាន់តំបន់ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ នៅពេលដែលជំងឺនេះបន្តពង្រីកទៅកាន់ទឹកដីថ្មីៗទៀត ការត្រៀមលក្ខណៈ និងសកម្មភាពទប់ស្កាត់ ចាំបាច់ត្រូវកែសម្រួលជានិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលបានសង្កេតឃើញនៅតាមមូលដ្ឋាន ដែលអាចផ្ទុយទៅនឹងអ្វីដែលរំពឹងទុកដោយផ្អែកលើស្តង់ដារអន្តរជាតិ ឬបទពិសោធន៍ពីផ្នែកផ្សេងទៀតនៃពិភពលោក។ សេវាពេទ្យសត្វជាតិជួបប្រទះ នឹងបញ្ហាប្រឈមក្នុងស្ថានភាពស្មុគស្មាញទាំងនេះ ហើយដូច្នេះការគាំទ្រក្នុងតំបន់ និងអន្តរជាតិ គឺចាំបាច់ណាស់ដើម្បីបំពេញចន្លោះសមត្ថភាពដែលត្រូវការសម្រាប់ការគ្រប់គ្រង ASF និងដើម្បីជួយសម្រួលដល់ការសន្ទនារវាងភាគីពាក់ព័ន្ធសំខាន់ៗ។ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិផ្សេងៗ ប្រទេសដែលរងផលប៉ះពាល់ បានស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធសម្រាប់ការគ្រប់គ្រង ASF ដែលមានប្រយោជន៍ជាពិសេសសម្រាប់កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅទ្វីបអាស៊ី (SO5)។ គោលការណ៍ណែនាំនេះ [ជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញ] គឺជាភាគទីបីនៃ "គោលការណ៍ណែនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី" ដែលផ្ដល់ការណែនាំពីការអនុវត្តជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញនៅក្នុងប្រព័ន្ធចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ដែលត្រូវបានរៀបរៀងឡើងសម្រាប់ប្រើប្រាស់ដោយអាជ្ញាធរបសុពេទ្យជាតិ និង/ឬថ្នាក់កណ្តាល កសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសផ្តោតលើឧស្សាហកម្មចិញ្ចឹមជ្រូកនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែមិនកំហិតទេ។
dc.format114 p.
dc.formatapplication/pdf
dc.identifier978-92-5-137979-0
dc.identifierhttps://openknowledge.fao.org/handle/20.500.14283/cb9187km
dc.identifierhttp://www.fao.org/3/cb9187km/cb9187km.pdf
dc.identifier.urihttp://hdl.handle.net/123456789/325605
dc.languageCentral Khmer
dc.publisherFAO ;
dc.rightsFAO
dc.rightsCC BY NC SA 3.0 IGO
dc.titleគោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី
dc.titleGuidelines for African swine fever (ASF) prevention and control in smallholder pig farming in Asia
dc.titleជីវសុវត្ថិភាពក្នុងកសិដ្ឋាន ការពិឃាតសត្វ និងការចិញ្ចឹមសត្វឡើងវិញ
dc.titleFarm biosecurity, slaughtering and restocking
dc.typeBook (stand-alone)

Archivos