គោលការណ៍ណែនាំសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី
No hay miniatura disponible
Fecha
Título de la revista
ISSN de la revista
Título del volumen
Editor
FAO ;
Resumen
Descripción
ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) គឺជាជំងឺឆ្លងដ៏កាចសាហាវកើតលើជ្រូកក្នុងស្រុក និងព្រៃ គ្រប់ពូជ និងគ្រប់វ័យទាំងអស់ ជំងឺនេះគ្មានវ៉ាក់សាំង ឬការព្យាបាលប្រកបដោយប្រសិទ្ធភាពទេ។ ការរាតត្បាតរបស់ ASF ចូលទៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាកង្វល់ដ៏ធំមួយ ដោយសារតំបន់នេះគឺជាតំបន់ផលិតកម្មជ្រូកដ៏សំខាន់ ដែលផលិតជ្រូកជាង ៥៨ភាគរយនៅទូទាំងពិភពលោក (FAOSTAT)។
ផលប៉ះពាល់របស់ ASF ទៅលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នៅពេលដែលជំងឺនេះបន្តពង្រីកទៅកាន់ទឹកដីថ្មីៗទៀត ការត្រៀមលក្ខណៈ និងសកម្មភាពទប់ស្កាត់ ចាំបាច់ត្រូវកែសម្រួលជានិច្ច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលបានសង្កេតឃើញនៅតាមមូលដ្ឋាន ដែលអាចផ្ទុយទៅនឹងអ្វីដែលរំពឹងទុកដោយផ្អែកលើស្តង់ដារអន្តរជាតិ ឬបទពិសោធន៍ពីផ្នែកផ្សេងទៀតនៃពិភពលោក។
តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិផ្សេងៗ ប្រទេសដែលរងផលប៉ះពាល់ បានស្នើសុំការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបង្កើតគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធសម្រាប់ការគ្រប់គ្រង ASF ដែលមានប្រយោជន៍ជាពិសេសសម្រាប់កសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅទ្វីបអាស៊ី (SO5)។
សៀវភៅដែលបង្កើតនេះ ជាភាគទីបួននៃ "គោលការណ៍ណែនាំសម្រាប់បង្ការ និងគ្រប់គ្រងជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (ASF) សម្រាប់ការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ី" ដែលបានរំលេចពីគោលការណ៍ការអនុវត្តខ្សែសង្វាក់ផ្គត់ផ្គង់ស្អាតសម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនៅអាស៊ីអាគ្នេយ៍។ វាក៏ផ្ដល់អនុសាសន៍ណែនាំពីការអនុវត្តការគ្រប់គ្រងជីវសុវត្ថិភាពល្អ រួមបញ្ចូលគ្នាជាមួយនឹងការតាមដាននៅក្នុងប្រព័ន្ធជ្រូកលក្ខណៈគ្រួសារ ដែលចាំបាច់សម្រាប់ការបន្តផលិតកម្ម និងការផ្គត់ផ្គង់ទំនិញតាមខ្សែសង្វាក់តម្លៃសាច់ជ្រូក ដោយមិនគិតពីស្ថានភាពហានិភ័យនៃមេរោគ ASF ដែលកំពុងកើតមាននោះទេ។
