ការបញ្ចូលកិច្ចគាំពារសង្គមកាន់តែច្រើនឡើងអាចផ្តល់អត្ថប្រយោជន៍ចំពោះរបរចិញ្ចឹមជីវិតរបស់កសិករ-អ្នកនេសាទ និងវិស័យនេសាទនៃប្រទេសកម្ពុជា
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO ;
Resumen
Descripción
រូបភាព (Infographic) នេះ បង្ហាញលទ្ធផលនៃការសិក្សាមួយរបស់អង្គការ FAO សហការជាមួយអង្គការ CGIARនិងអង្គការ WorldFish ប្រចាំប្រទេសកម្ពុជា។ រូបភាពនេះ បង្កើតឡើងដើម្បីភ្ជាប់ជាមួយសេចក្តីសង្ខេបការស្រាវជ្រាវស្តីអំពី “ការលើកកម្ពស់សង្គតិភាពរវាងការនេសាទខ្នាតតូច និងគោលនយោបាយ យន្តការ និងកម្មវិធី កិច្ចគាំពារសង្គមនៅកម្ពុជា” និងដើម្បីបង្ហាញអំពីអនុសាសន៍ និងចំនុចចាប់ផ្តើមនានា ដែលជួយពង្រឹងដល់ការគ្របដណ្តប់ទៅលើកសិករអ្នកនេសាទខ្នាតតូច នៅក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធគំាពារសង្គម។ សេចក្តីសង្ខេបការស្រាវជ្រាវនេះ ជាជំនួយបង្កើនដល់ការយល់ដឹងបន្ថែមរបស់អ្នករៀបចំគោលនយោបាយ ជាពិសេសក្នុងវិស័យជលផល ព្រមទាំងគាំទ្រដល់ការតាក់តែង និងអនុវត្តគោលនយោបាយ និងកម្មវិធីនានាឱ្យកាន់មានប្រសិទ្ធភាព។ ការសិក្សានេះ រួមចំណែកដល់យុទ្ធសាស្រ្តរួមរបស់អង្គការ FAO ពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ ជាពិសេសទៅដល់លទ្ធផលស្តីអំពី “ការគាំទ្រផ្នែកគោលនយោបាយ ការបង្កើតចំណេះដឹង ការអភិវឌ្ឍសមត្ថភាព ព្រមទាំងការតស៊ូមតិ ដើម្បីលើកកម្ពស់ការរួមបញ្ចូលគ្នារវាងផ្នែកគាំពារសង្គម អាហារូបត្ថម្ភ កសិកម្ម និងធនធានធម្មជាតិ រួមទាំងការប្រែប្រួលអាការធាតុផងដែរ”។
